ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ពលករខ្មែរចំនួន30នាក់ បំណងត្រលប់វិលមកប្រទេសកម្ពុជាវិញ តែត្រូវមេខ្យល់នាំមកទំលាក់ចោលជាង20គីឡូម៉ែត្រពីព្រំដែន
Thu,12 August 2021 (Time 12:01 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 504នាក់)

បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន30នាក់ បំណងត្រលប់វិលមកប្រទេសកម្ពុជាវិញ តែត្រូវមេខ្យល់នាំមកទំលាក់ចោលជាង20គីឡូម៉ែត្រពីព្រំដែន ត្រូវអាជ្ញាធរស្រុកខ្លងហាត ខេត្តស្រះកែវ សហការជាមួយកម្លាំងទាហានឈុតខ្មៅទី13 និងនគបាលស្រាវជ្រាវ នគបាលខេត្តស្រះកែវ និងអង្គភាពពាក់ពន្ធ័ បញ្ជូនមកកន្លែងស្នាក់នៅបណ្តោះអាសន្ន នៅបរិវេណបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ដែលកម្លាំងចម្រុះថៃបានចុះពិនិត្យប្រទះឃើញពលរករខ្មែរ ចំនួន30នាក់ ក្នុងនោះស្រី18នាក់ ខាងលើនេះ នៅព្រឹកថ្ងៃទី11ខែសីហា ឆ្នាំ2021 នៅចំណុចបរិវេណថ្នល់ភូមិ វ៉ាំងចើក ឃុំត្រៃដៀវ ស្រុកខ្លងហាត ខេត្តស្រះកែវ ចម្ងាយពីព្រំដែនកម្ពុជា-ថៃ ប្រមាណ20គីឡូម៉ែត្រ ត្រូវបានគេនាំមកបំបោះបង់ចោល ដើម្បីឲ្យធ្វើដំណើរត្រឡប់ទៅប្រទេស ក្នុងអំឡុងស្ថានការណ៍វិបត្តិរបស់កូវីដ-19 ដែលកន្លែងធ្វើការភាគច្រើនទទួលរងផលប៉ះពាល់ មិនមានការងារធ្វើ។
ប្រភពព័ត៌មានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចថៃសួរនាំ បានដឹងថា ពលករទាំងអស់ខាងលើ បានធ្វើដំណើរមកពីខេត្តឈុន បុរី25នាក់ ក្រុងបាងកក03នាក់ និងសមុទ្រប្រាកាន02នាក់ ចង់ធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញ តែត្រូវសមត្ថកិច្ចថៃប្រទះឃើញមុន។ ក្រោយសួរនាំសមត្ថកិច្ចថៃ បាននាំពលករខ្មែរទាំងអស់ឡើងជិះរថយន្តយោធា ដឹកទៅឯចំណុចស្នាក់បណ្ដោះអាសន្ន នៅបរិវេណបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងដែលប្រទេសកម្ពុជាប្រកាសបិទខ្ទប់ ហាមចេញ-ចូលព្រំដែន ដើម្បីរង់ចាំការអនុញ្ញាតិឲ្យវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ។
គួរបញ្ជាក់ថា ពលករខ្មែរដែលបន្តធ្វើដំណើរត្រលប់មកក្នុងអំឡុងដែលប្រទេសកម្ពុជា ប្រកាសបិទខ្ទប់ ហាមមិនឲ្យចេញ-ចូលព្រំដែននោះ ឯកឧត្តម អ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ដោយមានការណែនាំពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បងប្អូនពលករទាំងនោះត្រូវបានរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន នៅនឹងព្រំដែនកម្ពុជា.ថៃតែម្តង ដោយខាងរដ្ឋបាលខេត្តបានរៀបចំទទួលបាយទឹកមួយថ្ងៃ3ពេល។ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ដែលថា ករណីបើសិនជាមានពលករមានបញ្ហាសុខភាពនោះ ក្រុមការងារដែលនៅប្រចាំនៅព្រំដែន និងយកគាត់មកព្យាបាល ហើយអ្នកសុខភាពធម្មតា ឲ្យពួកគាត់បន្តស្នាក់នៅបណ្តោះអាសន្ននៅព្រំដែនសិន៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ