ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
នាយឧត្តមសេនីយ៍ ប៊ុន លើត និងក្រុមការងារ ចុះជួបសំណេះសំណាលប្រជាពលរដ្ឋអ្នកចាក់វ៉ាក សាំងការពារជំងឺកូវីត១៩ នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង
Sun,27 June 2021 (Time 12:33 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 456នាក់)

ខេត្តកោះកុង៖ នាព្រឹកថ្ងៃអាទិត្យ ៣រោជ បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នាយឧត្តមសេនេយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ខេត្តកោះកុង និងក្រុមការងារបានចុះមកជួបសំណេះ សំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកចាក់វ៉ាកសាំងការពារជំងឺកូវីត១៩។ ទីតាំងនៃការចាក់វ៉ាកសាំងនេះគឺស្ថិតនៅក្នុងបរិវេនវិទ្យាល័យ ថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០១ ប្រជាពលរដ្ឋ ក្នុងឃុំថ្មស ចំនួនជាង ៤000 នាក់ហើយ ដែលបានមកទទួលការចាក់វ៉ាកសាំង។ បើតាមទិន្ន័យដែល ក្រុមការងារយើងទទួលបាន នៅមូលដ្ឋានឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង គឺមានប្រជាពលរដ្ឋ បានឆ្លងជំងឺកូវីត១៩ សរុបចំនួន ២៦នាក់ ស្រី១៤នាក់ ក្នុងនោះក៏មានទារកអាយុ៤ខែម្នាក់ផងដែរ។
នាយឧត្តមសសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងថា ការចាក់ វ៉ាកសាំងការពារជំងឺកូវីត១៩ មិនត្រូវបានយកលុយទេ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញមក ទទួលការចាក់វ៉ាកសាំងអោយបានគ្រប់ៗគ្នា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារការឆ្លងរីក រាលដាលនៃជំងឺកូវីត១៩។ លោកក៏បានបន្ថែមទៀតថា សម្រាប់បងប្អូនប្រជាពលដែលបានចាក់វ៉ាកសាំង លើកទី១រួច សូមកុំភ្លេចអញ្ជើញមកចាក់លោកទី២ ក្នុងរយៈពេល១៤ថ្ងៃក្រោយ ហើយសូមអនុវត្តអោយ បានយ៉ាងម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ការពារ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងសុខាភិបាល។
មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានចំណាយថិវិការផ្ទាល់ខ្លួនចំនួន ២០០ដុល្លារជូន ដល់ទារកអាយុ ៤ខែម្នាក់ដែលបានឆ្លងជំងឺកូវីត១៩នោះផងដែរ។
លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ បានបង្ហាញ់នូវក្តីរំភើបរីករាយ ដែលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនបានយល់ដឹង ពីសារៈសំខាន់នៃការចាក់វ៉ាកសាំងការពារជំងឺ កូវីត១៩។ រដ្ឋបាលស្រុកនឹងបន្តរៀបចំការចាក់វ៉ាកសាំងការពារជំងឺកូវីត១៩ ដល់ប្រជាពលរដ្ឋនៅក្នុងឃុំ អណ្តូងទឹក ឃុំកណ្តោល និងឃុំផ្សេងៗទៀតជាបន្តបន្ទាប់ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញមក ទទួលការចាក់វ៉ាកសាំអោយបានគ្រប់ៗគ្នា។
សូមជម្រាបជូនផងដែរថា តាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋកម្ពុជាដែលបានឆ្លងជំងឺកូវីត១៩ មានចំនួន 47.649នាក់ ក្នុងនោះជាសះ ស្បើយចំនួន 42.157 នាក់ និងស្លាប់ចំនួន 540នាក់ ដូចនេះសូមបងប្អូនកុំមើលស្រាលជំងឺនេះអោយ សោះ។ដោយ ចចក ខ្មៅភូមិស្រែថ្មី ឃុំថ្មស ខេត្តកោះកុង

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ