ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ក្រសួងព័ត៌មានបានផ្តល់អំណោយជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមចំណែកក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
Sat,26 June 2021 (Time 09:54 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 362នាក់)

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម បណ្ឌិត សុខ ប្រសិទ្ធិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននាំយកអំណោជាថិកានិងសម្ភារៈឧបភោគបរិភោគមួយចំនួនផ្តល់ជូរដ្ឋបាលខេត្តព្រះសីហនុសម្រាប់ជាការរួមចំណែកក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលកំពុងរាលដាលនៅខេត្តព្រះសីហនុ។ទន្ទឹមនឹងការផ្តល់ជូនរដ្ឋបាលខេត្តឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏បានផ្តល់ជូនមន្ទីរព័ត៌មានខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងបរិបទកូវីដ១៩ផងដែរ។
ឯកឧត្ដបណ្ឌិត សុខ ប្រសិទ្ធិ មានប្រសាសន៍ថាអំណោយទាំងនេះជូនឯកឧត្តមអភិបាលខេត្តព្រះសីហនុ ប្រើប្រាស់តាមការជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងចែកជូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀងក្នុងបរិបទនៃជំងឺកូវីដ-១៩ ជាដើម។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់រដ្ឋបាលខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន ចាត់ទុកថានេះជាការចែករំលែកធនធាន និងលើកទឹកចិត្តដល់ក្រុមការងារ ក្នុងគោលបំណងតែមួយគឺរួមគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដើម្បីស្តាសេដ្ឋកិច្ចសង្គមជាតិយើងអោយឆាប់បានវិលមករកភាពល្អប្រសើរឡើងវិញ។
អំណោយដែលសួងព័ត៌មានឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ រួមមាន៖
-អង្ករ ៥តោន -មី១០០កេស -ទឹកសុទ្ធ ៤៥០កេស-ទឹកស៊ីអ៉ីវ ១០០យួរ -ទឹកត្រី ១០០យួរ
-ត្រីខ ២៥កេសធំ -ម៉ាស ៣០០ប្រអប់ -អាកុល ៥កាន និងថវិកាចំនួន ២០លានរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ