ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
តុលាការមិចបានកាត់ក្តីទាំងអយុត្តិធម៌ម្ល៉េះ មិនមើលឯកសារនិងស្តាប់សាក្សីបំភ្លឺទេឬ ទើបធ្វើឲ្យចុងចំលើយចាញ់មិនអស់ចិត្ត ដោយទិញដីពីម្ចាស់តែមួយជាសាក្សីរស់
Fri,25 June 2021 (Time 10:22 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 734នាក់)

ខេត្តស្ទឹងត្រែង: លោកប៊ុន ណារី អតីតអភិបាលក្រុងស្ទឹងត្រែង ត្រូវបានចូលនិវត្តន៍ និងប្រពន្ធឈ្មោះកែវ ស្រីនាង ត្រូវបានលោកសុខ ហេង ជាអាជីវករលក់ដូរនិងជាដេប៉ូចែកចាយក្រុមហ៊ុនបារីសេក មករំលោយកដីជាកម្មសិទ្ធិរបស់លោកប៊ុន ណារី និងភរិយាឈ្មោះកែវ ស្រីនាង ដោយអ្នកស្រីឈ្មោះជ្រួ ទូច (ហៅជូលាងហ៊ួ) ប្រពន្ធលោកសុខ ហេង ជាដើមបណ្តឹងប្តឹងទៅតុលាការរំលោបយកដីគេទាំងបំពាន ដោយទិញដីនោះពីម្ចាស់ដើមឈ្មោះស៊ន វ៉ា និងប្រពន្ធឈ្មោះ ដាំ ចន្ធី រស់នៅភូមិរាជានុកូល សង្កាត់ ក្រុង ស្ទឹងត្រែង និងសាក្សីរស់នៅជាប់ព្រំបានបញ្ចាក់ហើយ បែជាតុលាការមិនយកជាការ ពិចារណាក្នុងរឿងនេះមុនសម្រេចក្តី ដែលមានទីតាំងស្ថិតនៅចំណុចស្រែសំគង់ ភូមិស្រែពោធិ៍ សង្កាត់ស្រែពោធិ៍ ក្រុង ខេត្តស្ទឹងត្រែង។
នៅតែចុងចម្លើយទទួលបានភាពអយុត្តិធម៌ពីតុលាការ ដោយកាត់ក្តីមិនយកសាក្សីរស់ជាម្ចាស់ដី និងសាក្សីរស់ជាប់ព្រំ យកមកពិចារណាមុននិងសម្រេចក្តី ធ្វើឲ្យភាពអយុត្តិធម៌តែងតែកើតមាន មកលើចុងចំលើយដោយអយុត្តិធម៍ ព្រោះគ្មានធនធាន គ្មានប៊ុណ្យសក្ដិ គ្មានអំណាច គ្មានលទ្ធភាពតតាំងក្តី សម្រាប់អ្នកក្រ តើយុត្តិធម៍នៅឯណា សូម្បីតែអតីតអភិបាលក្រុងចូលនិវត្តន៍ភ្លាម ភាពអយុត្តិធម៌កើតមានមកលើរូបលោក ព្រោះតែលោកស្អាតស្អំ ស្មោះត្រង់គ្មានភាពលោបលុន សូម្បីតែដីមួយកន្លែងទិញគេនោះ គេរំលោភយកទាំងបំពាននិងអយុត្តិធម៌។
លោកប៊ុន ណារី និងភរិយាបានលើកឡើងទាំងក្តុកក្តួលនិងហួសចិត្តថា: ដីនេះពីដើមបានទិញពីរឈ្មោះសន វ៉ា និងប្រពន្ធឈ្មោះដាំ ចន្ធី រស់នៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង បានលក់និងផ្ទេរកម្មសិទ្ធិមកឲ្យលោកនិងគ្រួសារ នៅឆ្នាំ២០១៣ នៅចំណុចស្រែសំគង់ ភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងខេត្តស្ទឹងត្រែង ដោយមានព្រំប្រទល់ខាងកើតជាប់និងឈ្មោះសុខ ហេង ប្រពន្ធឈ្មោះជ្រួ ទូច ខាងលិចជាប់និងលោកកាន់ ចាន់ហ៊ាន និងមានមានសាក្សីដឹងឮពីនាក់ទៀត ១,ឈ្មោះសេក ម៉ៅ និងទី២,ឈ្មោះប៊ុត ម៉ុត ជាសាក្សីរស់ និងលោកមេភូមិស្រែពោធិ៍បញ្ចាក់ផងដែរ។ តែនៅក្នុងឆ្នាំ២០២០លោកបានដាក់បង្គោលរបងបន្ថែមលើដី ដើម្បីឲ្យរឹងមាំនិងលើកផ្ទះស្រាប់តែលេចមុខឈ្មោះសុខ ហេង មកហាមឃាត់ថាជាដីរបស់គេទៅវិញ ហើយគេគម្រាមមិនឲ្យធ្វើទេបើនៅតែហ៊ានធ្វើនិងមានរឿងហើយ។ ស្រាប់តែតុលាការចេញដីការរក្សាការពារលេខ៨ ចុះថ្ងៃទី២២ ខែកក្តដា ឆ្នាំ២៩២១ មិនឲ្យទិញលក់ បញ្ចាំឬសាងសង់លើដីរបស់ខ្លួនឯងទៅវិញ និងនៅថ្ងៃ២៥ ខែសីហា ឆ្នាំ២០២១ ឃើញដីការកោះក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ៤២ កោះហៅរូបលោកនិងភរិយា ចូលខ្លួនបំភ្លឺផ្ទាល់មាត់នៅតុលា ដោយមានដើមបណ្ដឹងឈ្មោះជ្រួ ទូច ប្រពន្ធលោកសុខហេងជាអ្នកប្តឹង។
លោកបន្តថា:ក្រោយពីការសួរនាំនិងបង្ហាញនូវឯកសារពាក់ព័ន្ធដោយមានភូមិឃុំ សូរិយោដីស្រុក អភិបាលបាលខេត្ត ចុះបញ្ចីលើឯកសារ និងសាក្សីម្ចាស់ដីឈ្មោះសន វ៉ា និងប្រពន្ធឈ្មោះដាំ ចន្ធី រួមនិងសាក្សីព្រំដីបន្ថែមទៀត តែតុលាការថាមិនយកជាការទៅវិញ។
តែតុលាការបែជាយកសំអាងលើឯកសាររបស់ដើមបណ្ដឹងឈ្មោះជ្រួ ទូច តែ១សន្លឹកដោយបញ្ចាក់២១៥×២២០ក្បាលដី =សរុប៤៧,២៨៦ម៉ែត្រការ៉េ ដោយគ្មានសាក្សីបញ្ចាក់ឡើយ តែបែជាតុលាការសម្រេចឲ្យទៅភាគីដើមបណ្ដឹងជាអ្នកឈ្នះទៅវិញ។
ជុំវិញរឿងនេះលោកសន វ៉ា និងប្រពន្ធឈ្មោះដាំ ចន្ធី បានបញ្ចាក់ថា: ដីនៅចំណុចទីតាំងខាងលើនេះពិតជាដីរបស់គាត់ពិតប្រាកដមែន គាត់បានលក់ទៅឲ្យឈ្មោះសុខ ហេង និងប្រពន្ធឈ្មោះជ្រួ ទូច កាលឆ្នាំ២០០៤ និងលក់ទៅឲ្យឈ្មោះប៊ុន ណារី និងប្រពន្ធឈ្មោះកែវ ស្រីនាង កាលឆ្នាំ២០១៣ ពិតប្រាកដមែន កាលនោះដីនេះមានតែផ្លូវរទេះគោក្វាត់ក្វែង នៅពំទាន់មានផ្លូវជាតិលេខ៧នៅឡើយទេ។ លោកសន វ៉ា បន្តថា:ដីមិនលក់និងផ្ទេរកម្មសិទ្ធិទៅឲ្យម្ចាស់ផ្សេងនោះ ដោយសំអាងលើលិខិតកាន់កាប់ចេញដោយលោកមេភូមិ និងលោកមេឃុំ ទើបគាត់លក់និងបោះបង្គោលព្រំបញ្ចាក់ក្បាលដីត្រឹមត្រូវ តែក្រោយមកមិនដឹងថា:លោកសុខ ហេង និងប្រពន្ធឈ្មោះជ្រួ ទូច នេះគាត់គិតយ៉ាងណានោះទេចង់បានរំលោបយលដី លោកប៊ុន ណារី និងដីលោកកាន់ ចាន់ហ៊ាន រហូតដល់ផ្លូវជាតិលេខ៧ អត់ខ្មាស់អៀននិងប្តឹងទីតិកាការកាត់ទាំងបំពាន ងងិតងងុលមិនស្តាប់សាក្សីម្ចាសើដីនិងម្ចាស់ព្រំជាប់គ្នាឡើយ ជឿលើតែម្ខាងខាងដើមបណ្តឹងសង្ស័យថា:ដុល្លាបាំងភ្លែកជិតហើយមើលទៅទើបកាត់ក្តីទាំងបំពាន់ ចំលើយសាក្សីនិងឯកសារមិនយកជាការទៅវិញ។ ហើយតុលាការចម្រេចដោយលោកបណ្ឌិតយ៉ា ណារិន្ទ ជាប្រធានតុលាការផង និងជាចៅក្រមចម្រះក្តីផង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ឲ្យចុងចំលើយឈ្មោះប៊ុន ណារី និងប្រពន្ធឈ្មោះកែវ ស្រីនាង ចាញ់ក្តីទាំងអយុត្តិធម៍ និងបង់ជម្ងឺមកឲ្យដើមបណ្តឹង១ម៉ីនដុល្លាថែមទៀត។
ជុំវិញរឿងនេះដែរ លោកជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងជាអ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង បានឲ្យដឹងដែរថា: ករណីរឿងខាងលើនេះលោកអត់បានដឹងទេ តែក្នុងរឿងនិមួយៗបើភាគីចុងចំលើយចាញ់ក្តី មិនសុខចិត្តអាចមានសិទ្ធិប្តីទៅសាលាឧទ្ធរណ៍បានរយ:មួយខែ បើហួសសាលក្រមនេះនិងទៅជាស្ថាពរហើយ។ ចំណែកភាគីដើមបណ្តឹងឈ្មោះជ្រួ ទូច (ហៅជូលាងហ៊ួ)មិនអាចសុំការបំភ្លឺបានទេ ព្រោះគ្មានលេខទំនាក់ទំនង។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ