ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ចម្ការកូនឈើប្រណីតជាង៥ម៉ឺនដើមលើផ្ទៃដីជាង១០០ហិកតាត្រូវជនខិលខូចលួចដុតបំផ្លាញ
Tue,16 March 2021 (Time 10:23 AM)
ដោយ ៖ SRTV KHMER (ចំនួនអ្នកអាន: 436នាក់)

ព្រះវិហារ៖ ជនខិលខូចបានលួចដុតកូនឈើប្រណីតជាង៥ម៉ឺនដើមលើផ្ទៃដីជាង១០០ហិកតា ដែលសម្ដេចតេជោ ហ៊ុន សែនដាំនៅឧទ្យានជាតិតេជោសែនប្ញស្សីត្រឹបស្រុកឆែបខេត្តព្រះវិហារបណ្ដាលឱ្យឆេះខ្ទេចស្ទើរទាំងស្រុង។ភ្លើងនេះចាប់ផ្ដើមឆេះពីម៉ោង១១ព្រឹករហូតដល់ម៉ោង៤រសៀលថ្ងៃទី១៤ខែមីនាឆ្នាំ២០២១។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា៖នេះគឺជាលើកទី១ហើយ ដែលជនខិលខូច បាន លួចដុតដើមឈើចំនួនប្រមាណ ៥ម៉ឺនដើម នៅលើដីជាង ១០០ហិកតា ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាំដុះកម្ពស់លេចក្បាលទៅហើយ នៅក្នុងឧទ្យានជាតិតេជោសែនប្ញស្សីត្រឹប មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។
តាមប្រព័ន្ធហ្វេសប៊ុកផ្ទាល់ខ្លួនលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ពាក់ព័ន្ធករណីលួចដុតកូនឈើប្រណីតនេះដែរ បានសរសេរថា៖«កូនឈើប្រណីតៗទាំងអស់នោះ ជាការខិតខំប្រឹងប្រែងដាំឡើងវិញ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញមកដាំ ។ដើម្បីផ្ដល់ជាធនធានធម្មជាតិទុកដល់ក្មេងជំនាន់ក្រោយ អាចថែរក្សាបន្តទៀតទៅថ្ងៃខាងមុខ។តែពេលនេះត្រូវបានជនអគតិ ដុតបំផ្លាញ ដែលកូនឈើទាំង៥ម៉ឺននោះ ភាគច្រើនជាប្រភេទឈើបេង ឈើធ្នង់ មានចំនួនជាង៥ម៉ឺនដើម»។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បន្ថែមថា ការដុតបំផ្លាញនេះមិនមែនជាការដុត ដើម្បីដេញសត្វព្រៃនោះទេ គឺមានបំណងតែម្ដងដែលបានដុត៣កន្លែងនៃផ្ទៃដី១០០ហិកតា ហើយចាប់ផ្ដើមឆេះពីម៉ោង ១១ព្រឹករហូតដល់ម៉ោង៤រសៀលថ្ងៃទី១៤ មីនា។
លោកបណ្ឌិត សុខ ទូចបានរៀបរាប់បន្តថា៖ពលោកមានអារម្មណ៍សោកស្ដាយខ្លាំងបន្ទាប់ពីបានឃើញសភាពកូនឈើប្រណីតឈើដែលខំដាំទាំងនោះ ត្រូវបានឆេះអស់ស្ទើរទាំងស្រុងក្នុងរយៈមួយពព្រិចភ្នែក ដោយសារជនអគតិ ភាពឈ្លានីស និងដោយសារកម្លាំងជំនួយក្នុងការពន្លត់មានចំនួនតិចពេក មិនអាចជួយពន្លត់ទាន់បានទាន់ពេលវេលា។
សូមជម្រាបថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤,៣៥គីឡូម៉ែតការ៉េ។
គួរបញ្ជាក់ថា ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍៕ដោយ ប្រាក់ សុភាស់

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ