ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ខ្សឹបដាក់មេក្រូ រឿងសាខាគយ នៅក្នុងខេត្តកំពង់ធំ ដែលមានលោក ខៀវ សារឿនជាប្រធាន។
Sun,28 February 2021 (Time 03:31 PM)
ដោយ ៖ SRTV KHMER (ចំនួនអ្នកអាន: 263នាក់)

ស្រុកកំពង់ស្វាយ.ខេត្តកំពង់ធំ.នៅថ្ងៃទី27.ខែកុម្ភ:.ឆ្នាំ2021.មានរថយន្តវេអងមួយគ្រឿងដែលដឹកអីវ៉ាន់គេចពន្ធចេញមកពីច្រកល្បៀងអូរស្មាច់ ខេត្តឧត្ដរមានជ័យ ឆ្លងកាត់ ខេត្តកំពង់ធំ លុះមកដល់ចំណុចភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយត្រូវបានក្រឡាប់ផ្ងារជើងឡើងលើលូនចេញមកសុទ្ធតែអីវ៉ាន់គេចពន្ធ តើត្រូវបន្ទោសខាងសមត្ថកិច្ចឬក៏ជំនាញមួយណា បើតាមការទទួលព័ត៌មានបានមកឡានវេអងធំៗជាច្រើនគ្រឿងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថបានឃាត់ជាច្រើនដងមកហើយប៉ុន្តែមានការអន្តរាគមន៍មកសុទ្ធតែអ្នកៗធំនៅខាងលើទាំងអស់
មហាជនបានរិះគន់ទៅលើស្ថាប័នគយនិងរដ្ឋករនៅខេត្តកំពង់ធំ បើគយនៅព្រំដែនច្រករបៀងអូរស្មាច់ខេត្តឧត្ដរមានជ័យបើកភ្លើងខៀវឲ្យចូលទំនិញគេចពន្ធហើយយ៉ាងម៉េចបានជាគយនៅក្នុង ខេត្តកំពង់ធំមិនបង្ក្រាបនៅពេលដែលអីវ៉ាន់នោះឆ្លងកាត់ខេត្តកំពង់ធំ ជារៀងរាល់យប់ អញ្ចឹងហើយបានជាមហាជនមានការរិះគន់កន្លងមកមិនខុសទេទៅលើ ស្ថាប័នគយនោះ
អីវ៉ាន់គេចពន្ធទាំងអស់នេះត្រូវបានសមត្ថកិច្ចឈរជើងនៅតាមដងផ្លូវជាតិលេខ 6A បានរិះគន់ចំៗថា ជាឡានរបស់លោកជំទាវម្នាក់ដែលមិនបញ្ចេញឈ្មោះចូលចិត្តរកស៊ីតែអីវ៉ាន់គេចពន្ធដោយខុសច្បាប់ ហើយមិនខ្លាចសមត្ថកិច្ចណាបង្ក្រាបទេដោយសារតែលោកជំទាវរូបនេះមានខ្នងធំៗណាស់នៅពីក្រោយ នៅវេលាម៉ោងនេះថ្ងៃនេះអីវ៉ាន់កំពុងតែសាងដាក់ឡានបន្តទៀតហើយស្ថាប័នគយនិងរដ្ឋករនៅខេត្តកំពង់ធំដេកលក់ធ្វើមិនដឹងធ្វើមិនឮ
ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ 6A និងប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនតែងតែឃើញអីវ៉ាន់គេចពន្ធដឹកចេញមកជារៀងរហូត ហើយពួកគាត់បានរិះគន់ថាតើជាទង្វើរបស់ស្ថាប័នណា បើសិនជាប្រជាពលរដ្ឋដឹកទំនិញបន្តិចបន្តួចចេញជាលក្ខណៈគ្រួសារពួកគយនាំគ្នាចាប់បង្ក្រាបគ្មានត្រាប្រណីប៉ុន្តែបើអីវ៉ាន់របស់ថៅកែធំៗឬមួយរបស់លោកជំទាវដែលតែងតែនិយមរកស៊ីអីវ៉ាន់ខុសច្បាប់បើកដៃឲ្យចេញដោយរលូនគ្មានទាក់។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ