(បាត់ដំបង)៖ អាជ្ញាធរថៃជូនដំណឹងមកកម្ពុជា ស្តីពីការបន្ថូរបន្ថយការដឹកជញ្ជូនទំនិញនៅច្រកទ្វារតំបន់ព្រំដែនសាប់តារី និងច្រកទ្វារតំបន់ព្រំដែនសួនសុំ ក្នុងខេត្តច័ន្ទបូរី ដោយសារតែស្ថានភាពជំងឺកូវីដ១៩ ក្នុងខេត្តជាប់ច្រកតំបន់នេះ ធូរស្រាលជាងមុន។ក្នុងន័យនេះ គឺខាងកម្ពុជាក៏អាចដឹកជញ្ជូនទំនិញទៅថៃ ឆ្លងកាត់ច្រកទ្វារតំបន់អូរអន្លក់ និងអូររំដួល នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ក្នុងលិខិតនោះបានឲ្យដឹងទៀតថា បច្ចុប្បន្នស្ថានការណ៍រីករាលជំងឺឆ្លងមេរោគកូរ៉ូណា ២០១៩ (COVID -19) នៅខេត្តច័ន្ទបុរី មានភាពធូរស្រាលជាបន្តបន្ទាប់ ស្ថិតក្នុងស្ថានការណ៍អាចគ្រប់គ្រងបាន ដូច្នេះដើម្បីកាត់ន្ថយផលប៉ះពាល់ និងជម្រុញសេដ្ឋកិច្ចនៅខេត្តច័ន្ទបុរី គណៈកម្មការរោគឆ្លងខេត្តច័ន្ទបុរី បានដាក់ចេញបទបញ្ជា ឲ្យបន្ធូរបន្ថយប្រើប្រាស់ច្រកទ្វារសំរាប់ការដឹកជញ្ជូនទំនិញឆ្លងព្រំដែននាំចេញ នាំចូលទំនិញ នៅច្រកទ្វារតំបន់សាប់តាវី ឃុំធុងខាណាន ស្រុកសយដាវ និងច្រកទ្វារតំបន់សួនសុំ ឃុំសាតន់ ស្រុកសយដាវ ដោយអនុញ្ញាតឲ្យមានមនុស្សមិនលើស ២នាក់ក្នុងរថយន្ត មានសញ្ជាតិថៃ ឬកម្ពុជា។លោក នាង ច័ន្ទថារា ប្រធានស្នាក់ការច្រកទ្វារតំបន់ព្រំដែនអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានថ្លែងប្រាប់ថា ខាងរដ្ឋបាលខេត្ត បានស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃហើយ តែពុំមានចម្លើយឆ្លើយតបទេ។លោកបន្តថា ប្រហែល ១សប្តាហ៍ទៀត ទើបអាចមានការសម្រេចពីក្រសួងមហាផ្ទៃ ទើបអនុញ្ញាតឲ្យបើកវិញបាន ព្រោះកន្លងមកនៅតាមព្រំដែនកំពុងប្រយ័ត្នរឿងការឆ្លងកូវីដ-១៩៕(ករុណា)
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ