បន្ទាយមានជ័យ៖ប្រតិភូកម្ពុជា.ថៃខេត្តជាប់ជាយដែនបានជួបប្រជុំពិភាក្សាពង្រឹងសម្ព័ន្ធមេត្រីភាពរវាងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងកម្ពុជា និងខេត្តស្រៈកែវប្រទេសថៃនៅរសៀលថ្ងៃទី២៥ ខែ វិច្ឆិការ ឆ្នាំ២០២១ស្នាក់ការអន្តរជាតិក្លងលឹក ស្រុកអារ័ញ្ញ ខេត្តស្រៈកែវ។ប្រតិភូកម្ពុជា មានឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងភាគីថៃ លោក បរិនបញ្ញា ភោធិសាធ អភិបាលខេត្តស្រៈកែវ និងមន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធបានចូលរួមជាច្រើនរូបទៀត។កិច្ចប្រជុំពិភ្សារវាងកម្ពុជា.ថៃខេត្តជាប់ជាយដែននេះ ដើម្បីសំបើកច្រកអន្តរជាតិនិងច្រកតំបន់ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ឈមខេត្តស្រះកែវប្រទេសថៃ។ពិភាក្សាបើកច្រកជាប់ព្រំដែនខេត្តបន្ទាយមានជ័យ ច្រកអន្តរជាតិប៉ោយប៉ែត ច្រកតំបន់ម៉ឡៃ និងបឹងត្រកួន និងខេត្តបាត់ដំបង ច្រកអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ឈមភាគីច្រកខៅឌិន ស្រុកក្លងហាត ខេត្តស្រៈកែវ។ភាគីកម្ពុជាស្នើរសំអោយចេញចូល១ថ្ងៃ ៣.០០០នាក់ចេញចូលម៉ោង៦ព្រឹកដល់ម៉ោង១០យប់ អ្នកអូសរទេះ១ថ្ងៃអនុញ្ញាតិ៣០០ជើងក្នុង១រទេសអនុញ្ញាតិ៦នាក់តែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ពលករដែលមានបោដឺផាស់រឺប័ណ្ណឆ្លងព្រំដែនត្រូវអនុញ្ញាតិរយៈពេល៣ខែចំនួន៩០ថ្ងៃដែលធ្វើកសិកម្មតាមបន្ទាត់ព្រំដែន។ក្នុងប្រជុំពិភាក្សាភាគីថៃបានទទួលយកសំណើរអភិបាលខេត្តជាប់ជាយដែនស្រៈកែវប្រទេសថៃនិងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងដើម្បីស្នើសំទៅរាជរដ្ឋាភិបាលថៃដើម្បីសម្រេចនិងជម្រាបពេលក្រោយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ