ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ឈាមស្រែក ស្បែកហៅ....នៅទីបំផុតជនល្មើសញៀនថ្នាំម្នាក់ឈ្មោះ ឡាយ រ៉ា បានលួចគោអ្នកភូមិដែលរស់នៅក្នុងភូមិជាមួយគ្នាយកទៅកាប់យកសាច់លក់ ត្រូវម្ចាស់គោតាមទាន់ ជាប់ខ្នោះដោយស្វ័យប្រវត្តិ.....
Thu,14 October 2021 (Time 10:03 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 665នាក់)

ខេត្តតាកែវ៖ នៅថ្ងៃពុធ ទី១៣ ខែតុលា ២០២១ ស្ថិតនៅក្នុងភូមិដំណាក់រវៀង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានបទល្មើសចោរកម្មមួយបានកើតឡើងគឺចោលួចគោអ្នកភូមិមួយក្បាលកាប់យកសាច់លក់ ជនល្មើសបង្កមានឈ្មោះ ឡាយ រ៉ា អាយុ ២៥ ឆ្នាំ បានធ្វើសកម្មភាពលួចដឹកគោរបស់អ្នកភូមិជាមួយគ្នា ដែលចងអោយស៊ីស្មៅនៅភូមិក្បែរ មាត់ស្ទឹងស្លាគូរ។
ជនល្មើសបានធ្វើសកម្មភាពយកគោទៅកាប់យកសាច់ទាំងកណ្តាលថ្ងៃ ប្រហែលជាម៉ោង ១១.០០នាទីព្រឹក នៅក្នុងព្រៃខាងជើងវត្តថ្មី ហៅវត្តធម្មចក្រ ដែលស្ថិតនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
នៅក្នុងអំឡុងពេលនោះផងដែរ ម្ចាស់គោបានទៅដឹកគោដើម្បីយកមកផ្ទះវិញ បែរកមិនឃើញ ហើយសង្ស័យបាននាំគ្នាដើរកក៏ប្រទះឃើញជនល្មើស កំពុងប្រលះ យកសាច់ ម្ចាស់គោបានសួរ ហើយជនល្មើសដឹងខ្លួនក៏ភ័យស្ទុះរត់ អ្នកភូមិបាននាំគ្នាដេញតាមរហូតដល់ផ្ទះជនល្មើស ម្ចាស់គោបានទៅប្តឹង មេភូមិបានបញ្ជាអោយកម្លាំងប្រជាការពារភូមិដាក់ម្លាំងព័ន្ធស្ទាក់ក្បែផ្ទះជនល្មើស ឈ្មោះឡាយ រ៉ា ដើម្បីរងចាំកម្លាំងកងរាជអាវុធហត្ថ ស្រុកចុះមកធ្វើការសហការណ៍។
នៅវេលាម៉ោង ១.៣០ នាទីរសៀល កម្លាំងចំរុះមានប៉ូលិសប៉ុស្តិ៍និងប៉េអឹមស្រុកបានចុះមកដល់ ទីតាំងផ្ទះជនល្មើសភ្លាមៗ ហើយបានចាប់ខ្លួនជនល្មើសភ្លាមៗ ផងដែរ ។
កម្លាំងសមត្ថកិច្ចបានយកជនល្មើសទៅកន្លែងកើតហេតុដើម្បីបង្ហាញពីសកម្មភាព និងធ្វើកំណត់ហេតុកសាងសំណុំរឿង បញ្ជូនជនល្មើសទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកនៅម៉ោង២.៣០នាទីរសៀល នៅក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកអនុសេនីឯក វង វ៉ាន ជាមេបញ្ជាការង កងរាជអាវុធហត្ថស្រុកត្រាំកក់ ។
បើតាមប្រភពពីប្រជាពលរដ្ឋរស់ក្នុងភូមិជាមួយគ្នានោះ បានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងផងដែរថា ជនល្មើសឈ្មោះ ឡាយ រ៉ា នេះជាបុគ្គលម្នាក់សេពគ្រឿងញៀន ជាក្មេងទំនើងប្រចាំភូមិដើរលួចមាន់ទាអ្នកស្រុក ម៉ែឪប្រដៅមិនស្តាប់ តែថ្ងៃនេះប្រហែលជាអន្សារបស់វាហើយបានត្រូវគេតាមទាន់ដែលកំពុងតែធ្វើសកម្មភាពលួចគោរបស់អ្នកភូមិ ដែលរស់នៅជាមួយគ្នានេះដែរ។
ជាចុងក្រោយប្រជាពលរដ្ឋរស់នៅក្នុងឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ បានសំណូមពរទៅដល់លោកមេប៉ុស្តិ៍ អធិការស្រុក លោកស្នងកាខេត្តមេត្តាជួយមើលនឹងជួយបង្ក្រាប់បទល្មើសជាច្រើននៅក្នុងឃុំពពេល មានដូចជាពួកចែកចាយ នឹង សេពគ្រឿងញៀន ល្បែងស៊ីសង អំពើរចោរកម្មចោលួចមាន់ទាអ្នកភូមិកើតឡើងយ៉ាងអសកម្មបំផុតនៅក្នុងឃុំមួយនេះ សូមជួយបង្រ្កាបអោយអស់ដើម្បីអោយស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំនុចដែលរាជរដ្ឋាភិបាលបានដាក់ចេញអោយអនុវត្តន៍នេះផង ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ