នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងញៀននៅមូលដ្ឋានជាបន្តបន្ទាប់
កាលពីថ្ងៃ អាទិត្យ ៤រោច ខែពិសាខឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ខែ ឧសភា ឆ្នាំ២០២០វេលាម៉ោង១៥និង៤៥នាទីអនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមមតិណែនាំជំនាញរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿង លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងដឹកនាំកម្លាំងផ្នែកជំនាញរបស់អធិការដ្ឋាន កម្លាំងអន្តរាគមន៍រួមជាមួយមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តគរ ចុះប្រត្តិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែងនៅចំណុចក្រុមទី០៦ ភូមិវត្តគរ សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-ក្នុងករណីនេះសមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់គឺ៖
១-ឈ្មោះ លី អុីសា ហៅ ពាង ភេទប្រុ សអាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្នាក់នៅប ណ្តោះអាសន្ន ក្រុមទី០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
*-ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១៥ថង់ (ធំ១១ថង់ តូច០៤ថង់) ទម្ងន់ ១,០៣៤,២០ក្រាម ទាំងសំបកសង័្សយជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE
-ម្សៅពណ៌សសង័្សយជាសារធាតុញៀនប្រភេទកេតាមីនចំនួន ០១កូនថង់
-សារធាតុរាវចំនួន០៣កូនដបសង្ស័យជាសារធាតុញៀន
-កូនជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១
-ទូរសព្ឌ័ដៃចំនួន០១គ្រឿង
-កូនកាបូបសំរាប់ដាក់ប្រាក់ពណ៌ទឹកប៊ិចចំនួន០១
-ប្រាក់រៀលចំនួន៣០ម៉ឺនរៀល
-ម៉ូតូចំនួន០១គ្រឿង ម៉ាកអុិចសេចទ័រ ពណ៌សលាយខ្មៅ គ្មានស្លាក់លេខ លេខតួ និងលេខម៉ាស៊ីន៥៨៨៨១១។
ក្រោយពេលសាកសួរស្រាវជ្រាវបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងនគរបាលក្រុងបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់៕ឈុនខែម