ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
សមត្ថកិច្ចស្រុកឆែប ខេត្តព្រះវិហារ បានចុះបង្ក្រាបបទល្មើសកែច្នៃឈើ ៤កន្លែង ដកហូតតាបឈូសឈើ និងឧបករណ៍កែច្នៃឈើបាន១០គ្រឿង ព្រមទាំងដកហូតឈើអារ បានជិត ១ម៉ែត្រគូបត្រីគុណ ថែមទៀតផង !
Mon,11 May 2020 (Time 03:16 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 466នាក់)

ខេត្តព្រះវិហារ៖ ឈើអារជិត១ម៉ែត្រគូបត្រីគុណ តាបឈូសឈើ រួមនឹងឧបករណ៍ម៉ាស៊ីនកែច្នៃឈើ ១០គ្រឿង ត្រូវបានកម្លាំងការិយាល័យ ដែនជម្រកសត្វព្រៃព្រះរការ ដែនជម្រសត្វព្រៃឆែប សហការណ៍ជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប ប៉ុស្តិ៍នគរបាលរដ្ឋបាលឆែបពីរ ចុះបង្ក្រាប និងដកហូតបាន ពីក្នុងរោងសិប្បកម្មកែច្នៃឈើខុសច្បាប់ ចំនួន ៤កន្លែង។ ប្រតិបត្តិការនេះ បានធ្វើឡើងរយះពេលពីរថ្ងៃបន្តបន្ទាប់គ្នា ចន្លោះពីថ្ងៃទី៧ឧសភា និងថ្ងៃទី៩ឧសភាឆ្នាំ២០២០ ស្ថិតនៅក្នុង ភូមិគុណភាពពីរ ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ។
ប្រធានការិយាល័យ ដែនជម្រកសត្វព្រៃព្រះរការ-ឆែប លោក យ៉ាន់ ប៊ុនសឿង បានប្រាប់អោយដឹងថា ដោយមានការណែនាំពី ប្រធានមន្ទីរបរិស្ថានខេត្ត ក៏ដូចជា អភិបាល នៃគណៈអភិបាលស្រុកឆែបផងនោះ ការិយាល័យ ដែនជម្រកសត្វព្រៃព្រះរការ-ឆែប បានសហការណ៍ជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប រួមនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឆែប២ បានបើកប្រតិបត្តិការចុះបង្ក្រាប ទីតាំងបើករោងសិប្បកម្មកែច្នៃឈើ ល្មើសច្បាប់ចំនួន ៤កន្លែង ដោយបានធ្វើឡើងនៅចន្លោះពីថ្ងៃទី៧ឧសភា និងថ្ងៃទី៩ឧសភាឆ្នាំ២០២០ ដែលស្ថិតនៅទីតាំងបង្ក្រាបខាងលើ។
លោក យ៉ាន់ ប៊ុនសឿង បានបន្តទៀតថា ការបង្ក្រាបនៅថ្ងៃទី៧ឧសភា២០២០ កម្លាំងសមត្ថកិច្ច បានដកហូតបាន តាបម៉ាស៊ីនឈូសឈើ ៣គ្រឿង ម៉ាស៊ីន ៣គ្រឿង និងឌីណាម៉ូអូសភ្លើង ១គ្រឿង ទៀតផងដែរ។ រីឯ ការបង្ក្រាបនៅថ្ងៃទី៩ឧសភា២០២០ កម្លាំងសមត្ថកិច្ចដកហូតបាន តាបម៉ាស៊ីនឈូសឈើ ១គ្រឿង ម៉ាស៊ីន ១គ្រឿង ឌីណាម៉ូអូសភ្លើង ១គ្រឿង និងឈើអារប្រភេទផ្ចឹក ២៥សន្លឹក ស្មើនឹង០.៧៥ ម៉ែត្រគូបត្រីគុណ។ លោកបានបញ្ជាក់ថា ការបង្ក្រាបនៅក្នុងរយះពេលពីរថ្ងៃកន្លងមកនេះ សមត្ថកិច្ចរឹបអូសបានវត្ថុតាងបទល្មើស មានតាបម៉ាស៊ីនឈូសឈើ ៤គ្រឿង ម៉ាស៊ីនភ្លើង ៤គ្រឿង ឌីណាម៉ូអូសភ្លើង ២គ្រឿង សរុប ១០គ្រឿង រួមនឹឈើអារប្រភេទផ្ចឹក ជិត១ម៉ែត្រគូបត្រីគុណ ផងដែរ។ ហើយវត្ថុតាងបទល្មើសទាំងអស់ ត្រូវបាននាំយកមករក្សាទុកនៅ ស្នាក់ការបរិស្ថានម៉រកែវ ស្ថិតនៅក្នុងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេដើម្បីចងក្រងសំណុំរឿង ចាត់ការតាមច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ