ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ចូលឆ្នាំខ្មែរឆ្នាំនេះភ្ញៀវទេសចរណ៍មកលេងកម្សាន្តក្នុងខេត្តព្រះវិហារមានកាថយចុះយ៉ាងគំហុក
Sun,19 April 2020 (Time 11:05 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 346នាក់)

ព្រះវិហារ៖ ដោយគិតពីថ្ងៃទី១៣ខែមេសារឆ្នាំ២០២០រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរសម្រាប់ឆ្នាំ២០២០នេះចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលបានអញ្ជើញមកលេងនៅតាមតំបន់រម្មណីយដ្ឋាននានាក្នុងខេត្តព្រះវិហារមានចំនួន២.២៤១នាក់។
ក្នុងនោះភ្ញៀវជាតិមានចំនួន២.២៣៩នាក់។ចំនួននេះសម្រាប់ភ្ញៀវទេសចរណ៍ជាតិបើធៀបទៅនឹងរយៈពេល៤ថ្ងៃនៃបុណ្យចូលឆ្នាំ២០១៩កន្លងទៅគឺមានកាថយចុះរហូតដល់ទៅ៩៨,៥០ភាគរយ។ដោយឡែកសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិដែលបានមកលេងក្នុងរម្មណីយដ្ឋាននៅតាមតំបន់នានាក្នុងខេត្តព្រះវិហាររយៈពេល៤ថ្ងៃនៃថ្ងៃចូលឆ្នាំខ្មែរនេះគឺភ្ញៀវអន្តរជាតិមានចំនួនតែ២នាក់ប៉ុណ្ណោះ។ចំនួននេះបើធៀបឆ្នាំ២០១៩គឺមានចំនួនថយចុះរហូតដល់ទៅ៩៩,៥០ភាគរយ។
ហេតុដែលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមានចំនួនថយចុះយ៉ាងគំហុកបែបនេះលោកគង់វិបុលប្រធានមន្ទីរទេសចរន៍ខេត្តព្រះវិហារបានឱ្យដឹងនៅល្ងាចថ្ងៃទី១៦ខែមេសារឆ្នាំ២០២០នេះថាចំនួននៃកាធ្លាក់ចុះភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនេះគឺមិនមែនធ្លាក់ចុះតែខេត្តព្រះវិហារយើងនោះទេគឺទូទាំង២៥ខេត្តក្រុងគឺមានកាថយចុះដូចគ្នា។លោកប្រធានមន្ទីរបានលើកឡើងទៀតថាកត្តា២យ៉ាងដែលធ្វើឱ្យចំនួនភ្ញៀវទេចរណ៍មានការថយចុះនោះកត្តាទី១,ដោយមានការឹតបន្តឹងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចរាចរណ៍ឆ្លងពីខេត្តមួយទៅខេត្តមួយក្នុងអំឡុងនៃថ្ងៃចូលឆ្នាំនោះ ។កត្តាទី២,ដោយពួកគាត់បានស្ដាប់ការណែនាំពីប្រមុខរាជរដ្ឋាភិបាលក៏ដូចជាពីក្រសួងសុខាភិបាលផង។ជាពិសេសគឺប្រជាពលរដ្ឋលោកមានការយល់ដឹងផ្តើមចេញពីម្ចាស់ការលើខ្លួនឯងកាន់តែយល់ច្បាស់បន្ថែមទៀតទៅលើករណីមេរោគcovid19ផងនោះ។ក្នុងការចូលរួមមិនឱ្យមានការីករាលដាលពីមេរោគCovid19ផងនោះទើបពួកគាត់មិនមកលេងយ៉ាងដូច្នេះ ។ប្រាក់ សុភាស់

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ