ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
សម្តេចពិជយ័សេនា ទៀ បាញ់ គ្រប់កាលះទេសះសម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់កងទព័ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់
Mon,06 January 2020 (Time 06:10 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 220នាក់)

ព្រះវិហារ៖ សម្តេចពិជយ័សេនាទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងជម្រាបជូននាយទាហាន នាយទាហានរងនិងពលទាហានថា៖គ្រប់កាលះទេសះទាំងអស់ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន តែងគិតគូរយកចិត្តទុកដាក់ជានិច្ចអំពីសុខទុក្ខនិងការរស់នៅរបស់កងទព័ ក្នុងនាមចាអគ្គភស្តុភារជាន់ខ្ពស់។
ការថ្លែងរបស់សម្តេចពិជយ័ទៀ បាញ់បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមក្នុងពិធីអបអរសារទរខួប១០ឆ្នាំថ្ងៃបង្កើតកងពលធំអន្តរាគមន៍លេខ៣នៅព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីនាយទាហានជាន់ខ្ពស់ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងមកពីបណ្តាកងឯកភាពជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះសម្តេចពិជយ័សេនាទៀ បាញ់បានមានប្រសាសន៍ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុកដោយក្តីនឹករលឹក ស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ជូនចំពោះនាយទាហាន នាយទាហានរងនិងពលទាហានព្រមទាំងក្រុមគ្រួសារទាំងអស់។សម្តេចបានថ្លែងថា៖ពិធីអបអរសារទរខួប១០ឆ្នាំថ្ងៃបង្កើតកងពលធំអន្តរាគមន៍លេខ៣នៅពេលនេះ ស្របពេលដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងប្រទេស ត្រៀមរៀបចំពិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៤១ទិវាជយ័ជំនះមករា១៩៧៩-២០២០នៅថ្ងៃស្អែកនេះ។
ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរះភូមិន្ទ សូមសំដែងនូវភក្តីភាពដ៍ជ្រាលជ្រៅនិងថ្លែងអំណរគុណចំពោះសម្តេចតេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់គ្រប់កាលះទាសះរាល់ការលំបាករបស់កងទព័ ពិសេសកងពលអន្តរាគមន៍លេខ៣យើងនេះ ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់។
ជាមួយគ្នានេះដែរសម្តេចពិជយ័សេនាទៀ បាញ់បានថ្លែងមនោសញ្ចេតនារីករាយអបអរសារទរជាមួយមេបញ្ជាការរងនិងពលទាហានទាំងអស់នៃកងពលធំងន្តរាគមន៍លេខ៣ និងសូមសំដែងនូវការកោតសរសើរដោយស្មោះចំពោះសកម្មភាពដ៍រស់រវើកនិងស្មោះត្រង់រួមចំណែកអភិវឌ្ឍន៍កម្ពុជានាពេលកន្លងមកនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិនយ័ សេចក្តីថ្លៃថ្នូរ ហើយនូវគ្រប់កាលះទេសះតែងតែទ្រទ្រង់ការពារបានយ៉ាងរឹងមាំ នូវបូរណភាពទឹកដី និងចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថេរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម សាកសមជាទីពឹងរបស់ប្រជាជននិងសង្គមជាតិទាំងមូល។
សម្តេចពិជយ័សនាទៀ បាញ់ក៍បានធ្វើការណែនាំដល់នាយទាហាននិងពលទាហានទាំងអស់ត្រូវអនុវត្តអោយបានល្អនូវតួនាទីភារកិច្ចរបស់កងទព័ចំនួន៩ចំនុច។និងផ្តាំផ្ញើដល់មេបញ្ជាការតាមបណ្តាអង្គភាព ត្រូវមានការលើកទឹកចិត្តដល់កូនទាហានដែលនៅឆ្ងាយ តាមរយះការតម្លើងសក្ក័អោយ មិនត្រូវមើលឃើញតែអ្នកនៅក្បែខ្លួននោះទេ។ទន្ទឹមនិងនោះសម្តេចក៍បានថ្លែងនូវការអរគុណចំពោះអង្គភាពសម្ពន្ធ័មេត្រីទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយដល់អង្គភាពកងពលធំន្តរាគមន៍លេខ៣ និងកងពលតូចទាំងបីចំណុះ។ នៅក្នុងឱកាសនោះផងដែរសម្តរចបានឧបត្ថម្ភថវិកាចំនួន២០លានរៀលនិងសម្ភារះមួយចំនួនផងដែរ៕ ប្រាក់ សុភាស់

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ