ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ចាប់ផ្តើមយកសំណាករកមេរោគនៃជម្ងឺកូវីត១៩ លើមន្ត្រីនិងអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាច្រើននាក់នៅខេត្តបន្ទាយមានជ័យ
Tue,01 December 2020 (Time 09:17 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 282នាក់)

ខេត្តបន្ទាយមានជ័យ៖ ពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ មកក្រុមការងារឆ្លើយតបបន្ទាន់(RRT )នៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បាននឹងកំពុងបន្តយកវត្ថុសំណាកវិភាគ ដើម្បីបញ្ជូនទៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ ដើម្បីរកមេរោគនៃជម្ងឺកូវីត១៩ លើមន្ត្រីនិងអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាច្រើននាក់នៅខេត្តបន្ទាយមានជ័យ។លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមាជ័យ អោយដឹងថ្ងៃទី២៩ខែវិច្ឆិកាថា៖ " សកម្មភាពនេះធ្វើឡើងក្រោមការដឹកនាំ សម្របសម្រួល ដោយឯកឧត្តម អ៊ុំ រាត្រី អភិបាកខេត្ត និងដោយមានការសហការចូលរួម ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអ្នកបានប៉ះពាល់ផ្ទាល់ និងប្រយោល(នឹងឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនិងអ្នកពាក់ព័ន្ធ) បានយ៉ាងរលូន ប្រកបដោយការទទួលខុសត្រូវ ក្នុងការបង្ការទប់ស្កាត់ កូវីដ១៩ ទាំងអស់គ្នា " ។
ជាក់ស្តែងនៅមហាសាលប្រជុំនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យនាព្រឹកដដែលនោះ ដោយមានមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំង រួមទាំងមន្ត្រីពន្ធនាគារនុរក្ស សរុបរាប់សិបរយនាក់បានទៅសុំផ្តល់សំណាក់ធ្វើតេស្ត។ នៅចំពោះវត្តមានដ៏ច្រើននេះ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានប្រកាសថា គ្រូពេទ្យនិងមន្ត្រីជំនាញក្រុមRRTនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យសុំធ្វើតែអ្នកទាំងឡាយណាដែលបានប៉ះពាល់ផ្ទាល់សិនប៉ុណ្ណោះ ។
ពោលគឺប៉ះពាល់នឹងលោកព្រះរាជអាជ្ញា ព្រះរាជអជ្ញារង មេបញ្ជារការ ស្នងការ ស្នងការរង លោកប្រធាន អនុប្រធានពន្ធនាគារ ពន្ធនាគារនុរក្ស បន្ទាប់ពីមន្ត្រីទាំងដែលធ្លាប់ប៉ះពាល់ផ្ទាល់នឹងលោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីតាំងពន្ធនាគារខេត្តបន្ទាយមានជ័យ ក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈទទួលការវិលត្រឡប់មកវិញនូវអ្នកជាប់ឃុំជាង១.៦០០នាក់ ក្រោយទឹកជំនន់ស្រក។
សូមរំលឹកថា ក្នុងប្រតិបត្តិការទទួលអ្នកជាប់ឃុំវិលវិញនៅពន្ធនាគារខេត្តបន្ទាយមាជ័យតាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រៅពីលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក(ដែលភរិយាគាត់បានវិជ្ជមានកូវីត១៩ ) ក៏មានអគ្គនាយករង មន្ត្រី និងដោយមានការចូលរួមលោក ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក លោកស្រី កងកម្លាំង មន្ត្រីពន្ធនាគារនុរក្ស ក្រុមការងារជាច្រើនរយនាក់នាក់ទៀតបានចូលរួម ។
ប្រភពព័ត៌មានបានប្រាប់ថា ក្នុងខណណៈនេះដែរ អ្នកពាក់ព័ន្ធដែលប៉ះពាក់ព័ន្ធផ្ទាល់និងប្រយោលជាបន្តបន្ទាប់នឹងមន្ត្រីដូចខាងលើ ក៏សម្រុកមកសុំផ្តល់សំណាកវិភាគជាមួយក្រុមការងារRRT ឯមន្ត្រីដែលបានផ្តល់សំណាកវិភាគហើយ ក៏បានចេញទៅធ្វើចត្តាឡីស័កនៅដាច់ដោយឡែកពីគេនិងរង់ចាំលទ្ធផលតេស្ត ថាតើវិជ្ជមានឬអវិជ្ជមានកូវីត១៩ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ