ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ជនសង្ស័យ៤នាក់ដែលសមត្ថកិច្ចខណ្ឌមានជ័យបង្ក្រាបដកហូតគ្រឿងញៀនជិត១គីឡូក្រាមពេលនេះ ហែកគុករត់បាត់ដោយសុវត្ថិភាព
Sat,07 November 2020 (Time 03:10 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 333នាក់)

ភ្នំពេញ ៖ ប្រភពច្បាស់ការណ៍ការបានរាយការណ៍ប្រាប់អង្គភាពសារព័ត៌មានSRTV ONLINEនៅមុននេះ បន្ដិចថាជនសង្ស័យប្រុសស្រី៤នាក់ដែលកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យបង្ក្រាបនិងដកហូតគ្រឿងញៀន ជិត១គីឡូក្រាមបានហែកគុករត់បាត់ដោយសុវត្ថិភាពហើយ ។
គួរជម្រាបថាកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងសមត្ថកិចលច្ចប៉ុស្ដិ៍ ស្ទឹងមានជ័យទី២បានសហការជាមួយកម្លាំងអធិការខណ្ឌមានជ័យបានចុះបង្ក្រាបករណីគ្រឿងញៀន នៅ បន្ទប់ ជួល លេខ ១៦ ផ្លូវ លំ ក្រុម ៣ ភូមិ ដំណាក់ ធំ ១ សង្កាត់ ស្ទឹងមានជ័យ ២ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ បានឃាត់ខ្លួន៤ នាក់ នឹង ថ្នាំ ញៀន ចំនួនជិត ១ គីឡូ ក្រាម ដោយ ជនសង្ស័យចំនួន០៤នាក់៖
ទី១-ឈ្មោះ សុខ លីន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុនរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ ។
ទី២-ឈ្មោះ ហុង បូរី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ ។
ទី៣-ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិត ប្រាកដស្នាក់នៅវត្តនន្ទមុនី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ។
និងទី៤-ឈ្មោះ ហុិន សុបិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុនរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០៧ ផ្លូវ លំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ
ទី២ ខណ្ខមានជ័យ ភ្នំពេញ ។
ដកហូតវត្ថុតាង រួមមាន៖
-ក្រាមពណ៌សរថ្លារចំនួន២០កញ្ចាប់(១០ថង់ធំ)(១០ថង់តូច)។
-ជញ្ជីងអេឡិចត្រូនិច០១
-សំបកថង់ពណ៌លឿង០១
-កូនថង់ប្លាស្ទិចមួយចំនួន
-ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC 1241 ។
ប្រភព ដដែល បន្ដថា បច្ចុប្បន្ន សមត្ថកិច្ច ខណ្ឌ មានជ័យ កំពុង តាម ស្រាវជ្រាវ តាម ចាប់ ជន សង្ស័យ ដែល បាន ហែក គុក រត់ គេច បាត់ ដោយ សុវត្ថិភាព នោះ ក្រែង បានមកវិញយក មក ផ្តន្ទា ទោស តាម ច្បាប់ ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ