ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ទំនាស់ពាក្យសំដីក្នុងវង់ផឹកសុីធ្វើអោយបុរសម្នាក់ដែលជាជនសង្ស័យកាប់ទៅលើជនរងគ្រោះបណ្តាលអោយស្លាប់ភ្លាមៗក្នុងថ្លុកឈាមយ៉ាងអណោចអធម័។
Mon,23 November 2020 (Time 11:17 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 260នាក់)

ខេត្តព្រះវិហារៈ ឃាត់កម្មដោយចេតនាដោយសារតែទាស់ពាក្យសំដំដែលកើតចេញពីវង់ផឹកសុី១បានធ្វើអោយភ្លើងគំនុំ១នេះព្រោះតែមោបាំងបានចូលមកសន្ថិតបង្វំចិត្តធ្វើអោយបុរស់ដែលជាជនសង្ស័យម្នាក់ទាញកាំបិតផ្គាក់ស្នុះហក់ទៅកាប់ទៅលើជនរងគ្រោះដែលជាមិត្តភក្ត័របស់ខ្លួនទាំងកំរោលពីក្រោយចំលលាដ៏ក្បាលបណ្តាលអោយជនរងគ្រោះស្លាបភ្លាមៗក្នុងថ្លុកឈាមយ៉ាងអាណោចអធម័។
ហេតុកាដ៏គួរអោយភ្ញាក់ផ្អើល១នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១នឹង៣០នាទីរំលងអទ្រាធថ្ងៃ២៣ខែវិច្ឆិកាឆ្នាំ២០២០ត្រង់ចំនុចដីស្រែកងទ័ព១កន្លែងស្ថិតក្នុងភូមិសែនរុងរឿង៤ឃុំមរតកតេជោស្រុកជាំក្សាន្តខេត្តព្រះវិហារ។
បើតាមការបញ្ជាក់ពីលោកវរសេនីយទោឱ សេងអធិការនគរបាលស្រុកជាំក្សាន្តបានអោយដឹងថាហេតុដែលបណ្តាលអោយមានអំពើឃាតកម្មកាប់សំលាប់ទៅលើគូរកនរបស់ខ្លួនយ៉ាងសាហាវព្រៃបែបនេះដោយមុនដំបូងគេបានឃើញជនសង្ស័យរួមនឹងជនរងគ្រោះព្រមទាំងគូរកនរបស់ពួកគេមួយចំនួនទៀតបានជួបជុំគ្នាផឹកសុី
លុះក្រោយមកពួកគេក៏ធ្លាក់ភ្នែករៀងៗខ្លួន ដោយសារតែទឹកប្តូរនិស្ស័យបានចូលជ្រាបក្នុងរៀងកាយរបស់ពួកគេហើយនោះពួកគេក៏បានជជែកទាស់នូវពាក្យសំដីតឹងសសៃរកដាក់គ្នាតែក្រោយមកអ្នកជិតខាងបានជួយសម្របសម្រួលដើម្បីបំបែកគ្នាទៅផ្ទះដេកយកកំលាំងរៀងៗខ្លួន។លុះមកដល់ម៉ោប្រហែល៥ល្ងាចខែឆ្នាំដដែលដោយសារតែកាស្រវឹងធ្វើអោយបុរសដែលជាគូរកនផឹកសុីពីព្រឹកហាក់បីដូចនៅមិនទាន់អស់ចិត្តក៏នាំគ្នីគ្នាផឹកសុីសារជាថ្មីទៀតតែកាផឹកសុីដដែលនេះនឹងធ្វើអោយគួបដិបក្សនៅតែបន្តរជជែកគ្នាដដែលក្រោយផឹកសុីរួចជិនសង្ស័យនឹងជនរងគ្រោះក៏បបួលគ្នាទៅអារជ្រៀកឈើនៅចំនុចកើតហេតុខាងលើ។
តែដល់ពេលនោះជនរងគ្រោះហាក់បីដូចជាឌឺដងដាក់ទៅលើជនសង្ស័យភ្លាមនោះជនសង្ស័យក៏ទាញ់កាំបិតផ្គាក់ហកទៅកាប់លើជនរងគ្រោះត្រូវចំលលាដ៏ក្បាលនូវផ្នែកខាងក្រោយបណ្តាលអោយដេកដួលស្លាបភ្លាមៗក្នុងថ្លុកឈាមយ៉ាងអណោចអធម័។
ក្រោយកើតហេតុភ្លាមៗកំលាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តនឹងដោយមានការណែនាំនឹងចង្អុលបង្ហាញដុតដៃដុតជើងពីលោកឩត្តមសេនីយ៏ទោ សួស សុខដារ៉ាស្នងការដ្ឋាននគរបាលខេត្តព្រះវិហារផងដែរនោះបានចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។
គួរបញ្ជាក់ផងដែរថាជនសង្ស័យខាងលើមានឈ្មោះសារ៉ាត់ សារិតភេទប្រុសអាយុ២៧ឆ្នាំមុខរបជាកសិករមានស្រុកកំណើតនៅភូមិ ពយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោលខេត្តបាត់ដំបងបច្ចុប្បន្នមកស្នាក់នៅភូមិសែនរុងរឿង៤ឃុំមរតកស្រុកជាំក្សាន្តខេត្តព្រះវិហារ។
ឯជនរងគ្រោះមានឈ្មោះរ៉ា បឹបភេទប្រុសអាយុ២៤ឆ្នាំមុខរបជាកសិករមានស្រុកកំនើតនៅភូមិត្រពាំងក្រសាំងឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាបបច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
ក្រោយកើតហេតុកំលាំងសមត្ថកិច្ចនគរបាលមូលដ្ឋានសហកាជាមួយនឹងកំលាំងសមត្ថកិច្ចនៃអធិការដ្ឋានស្រុកជាំក្សាន្តបានចុះទៅពិនិត្យនឹងធ្វើកោសល្យវិច្ច័យទៅលើសាកសពនៃជនរងគ្រោះដោយសមត្ថកិច្ចជំនាញបានសន្និដ្ឋានបានថាសាកសពជនរងគ្រោះខសងលើប្រាកដពិតជាបានស្លាប់ក្រោមផ្លែកាំបិតផ្គាក់របសជនសង្ស័យខាងលើពិតប្រាកដមែន ហើយក៏បានធ្វើកាប្រគលសាកសពជនរងគ្រោះខាងលើអោយទៅក្រុមគ្រួសារសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែកជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកំលាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តឃុំខ្លួននឹងរក្សាទុកជាបណ្តោះអាសន្នដើម្បីធ្វើកាសួរនាំនឹងចងក្រងសំណុំរឿងចាត់កាបន្តរតាមនិតិពិធីច្បាប់។ ប្រាក់ សុភាស់

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ