ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
អាគារថ្មីពីខ្នង និងលិចរូបរាងឡើង នៅពេលឆាប់ៗនេះ នៅក្នុងស្នងការខេត្តកំពង់ធំ។
Tue,17 November 2020 (Time 11:04 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 324នាក់)

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី 16 ខែតុលាឆ្នាំ 2020ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងក្រោមឱវាទធ្វើពិធី ក្រុងពាលី សូមម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់អាគារថ្មីពីខ្នង អាគារទី 1 មានទទឹង 7 ,5ម៉ែត្រគុណនឹង 36,5 ម៉ែត្រ ដែលជាអគារសំរាប់ស្នាក់នៅ របស់កងកម្លាំង រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងខេត្តកំពង់ធំ ដែលអាចស្នាក់នៅបាន កម្លាំងចំនួន 60 នាក់ ជាប្រចាំការ សម្រាប់អន្តរាគមន៍ ជួយដល់ប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ ដែលជួបនូវបញ្ហាផ្សេងៗ ជាយថាហេតុណាមួយ អាគារទី 2 ផ្ទះបាយ ដែលមាន ទទឹង 12 ម៉ែត្រ បណ្ដោយ 18 ម៉ែត្រ អាគារទាំងពីរខ្នងនេះ ចំណាយទឹកប្រាក់ ក្នុងការសងសង់ អស់ចំនួនជាង 6 ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ែន លី ដែលជាស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍លើកឡើងថា កងកម្លាំង រក្សារសន្តិសុខទាំង 60 នាក់នេះ ត្រូវតែមាន ជំនាញឲ្យគ្រប់ដើម្បីជួយអន្តរាគមន៍ ឲ្យបានទាន់ពេលវេលា ជួយដល់ប្រជាពលរដ្ឋ ទូទាំងខេត្តឲ្យបានល្អប្រសើរ ហើយលោកនឹងបើកវគ្គបណ្ដុះបណ្ដាល ជំនាញទាំងអស់នេះនៅពេលឆាប់ៗខាងមុខ ដូចជា ពន្លត់អគ្គីភ័យ គ្រោះមហន្តរាយផ្សេងៗជាច្រើនទៀត ធ្វើយ៉ាងណា ដើម្បី ការពារ ឲ្យបាន មានប្រសិទ្ធភាពខ្ពស់ ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។
ជាចុងក្រោយ ឯកឧត្តម ក៏មានប្រសាសន៍ផ្ដាំផ្ញើ ទៅដល់ បងប្អូនកងកម្លាំងនគរបាលជាតិនៃស្នងការនគរបាលខេត្តកំពង់ធំទាំងអស់ ឲ្យចេះរួបរួមសាមគ្គីគ្នា យកចិត្តទុកដាក់ ការពារ សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់។ដោយ លោក យ៉ូន យ៉ុន

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ