ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ចែកអាវរងាជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដល់នាយ និងពលអាវុធហត្ថខេត្ត...
Mon,16 November 2020 (Time 06:57 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 346នាក់)

ព្រះវិហារ៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចែកអាវរងារដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ដៃរបស់នាយ និងពលអាវុធហត្ថ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងថា ជារៀងរាល់ឆ្នាំពេលខែវស្សាសម្តេចតេជោ ហ៊ុន សែន តែងចែកអាវភ្លៀង និងពេលខែរងារសម្តេចតែងចែកអាវរងា នេះបង្ហាញឲ្យឃើញពីការ យកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខ និងការរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្យ ថែរក្សារដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងការពារសុខសន្តិភាព ដែលមានសព្វថ្ងៃឲ្យនៅគង់វង្សយូរអង្វែង ដើម្បីធ្វើឲ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនតទៅមុខទៀត ដើម្បីអនាគតកូនចៅជំនាន់ក្រោយៗទៀត ពិសេសត្រូវប្រឆាំងដាច់ខាត ចំពោះជនណា ឬក្រុមណា ដែលមានបំណងញុះញង់បង្កើតចលាចលចង់បំផ្លាញសុខសន្តិភាពនៅក្នុងសង្គមជាតិ។
ទន្ទឹមនឹងនេះដែរ ត្រូវខិតខំបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវបង្រ្កាបបទល្មើសនានាតាមគោលដៅឈរជើងរៀងៗខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ រួមមានបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិជាដើម និងត្រូវរក្សាសុខភាព អនាម័យក្នុងការរស់នៅឲ្យបានល្អ ដើម្បីការពារពីជំងឺផ្សេងៗ ពិសេសត្រូវអនុវត្តឲ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារពីជំងឺកូវីដ-១៩៕ដោយ ប្រាក់ សុភាស់

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ