ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
លោក ឃិត ឈឿន និងលោក ហ៊ុល សេដ្ឋា ចុះចែកអំណោយជូនប្រជាពលរដ្ឋ៣០ គ្រួសារ
Mon,16 November 2020 (Time 06:44 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 372នាក់)

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃសៅរ៍ ១៤រោជ ខែកត្តិក ឆ្នាំជូត ទោសក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ ខនស្រ្តាក់សិន ឯ.ក និងលោក ហ៊ុល សេដ្ឋា អគ្គនាយកក្រុមហ៊ុន ម៉ូរីហ្គា ខ្មែរ អេហ្គ្រីខលឆឺរីល បាយអូថេកណឡជី ឯ.ក រួមដំណើរដោយ លោក តាំង វណ្ណា និងក្រុមការងារចុះជួបសំណះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ស្ថិតនៅក្នុងភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ក្នុងពិធីចែកអំណោយនោះ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ ខនស្រ្តាក់សិន ឯ.ក បានមានប្រសាសន៍ថា អំណោយដែលចែកជូនបងប្អូនថ្ងៃនេះ គឺកើតចេញពីទឹកចិត្តរបស់លោក ក្រុមគ្រួសារ សប្បុរសជន រួមជាមួយនិងក្រុមការងារនៅក្នុងក្រុមហ៊ុនទាំងមូល។ ថ្វីត្បឹតតែអំណោយនេះមានចំនួនតិចតួចស្តួចស្តើង តែក៏អាចជួយសម្រួលដល់ជីវភាពរបស់បងប្អូនបានមួយកំរឹតផងដែរ។
លោក ហ៊ុល សេដ្ឋា អគ្គនាយកក្រុមហ៊ុន ម៉ូរីហ្គា ខ្មែរ បានសម្តែងនូវក្តីរីករាយជាមួយបងប្អូនប្រជាពលរដ្ឋ ហើយក៏បានផ្តាំផ្ញើបងប្អូនអោយចេះគោរព ស្រលាញ់ សាមគ្គីគ្នានៅក្នុងសហគមន៍ ត្រូវប្រកាន់នូវក្បួនអនាម័យ ផឹកស្អាត ហូបស្អាត រសនៅស្អាត និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ អំណោយដែលបានចែកជូន គឺ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មីជាតិ ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា ១ដប សាប៊ូបោកខោអាវ ១ដប អាវរងារចំនួន៣ និងថវិកា ២ម៉ឺនរៀល។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មានការប្រារពពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុនចំនួន ២ ៖ ទី១ ក្រុមហ៊ុនចំរើនសម្បត្តិខនស្ត្រាក់សិនឯ.ក ជាមួយនឹងក្រុមហ៊ុនម៉ូរីនហ្គា ខ្មែរ អេហ្គ្រីខលឆឺរីល បាយអូថេកណឡជី ឯ.ក លើគម្រោងដាំដុះដំណាំម្រុំលើផ្ទៃដី ៥០០ ហិចតាក្នុងខេត្តកំពង់ស្ពឺ និងទី២ ផ្សារខេស៊ី ផ្សារចំណេះដឹង ផ្សារមុខរប ជាមួយនឹងក្រុមហ៊ុនឃែសផ្លាស ឃែភីថល អ៊ិនវេសម៉ិនឯ.ក លើកគម្រោងការកសាងសមត្ថភាព ចំណេះដឹង ជំនាញយុវជនដោយមិនគិតថ្លៃលើវិស័យឌីជីថល និងពង្រីកទីផ្សារផលិតផលក្នុងស្រុកគុណភាពខ្ពស់តាមរយៈទីផ្សារអនឡាញ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ