ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
កិច្ចប្រជុំឆ្លងរបាយការណ៍ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែធ្នូ ឆ្នាំ២០១៩
Fri,10 January 2020 (Time 03:00 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 130នាក់)

កិច្ចប្រជុំឆ្លងរបាយការណ៍ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែធ្នូ ឆ្នាំ២០១៩ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំB2 ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដោយមានវត្តមានចូលរួម លោកស្នងការ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត កងរាជអាវុធហត្ថខេត្ត លោក លោកស្រី ជាអភិបាល អភិបាល
រងស្រុក ក្រុង ប្រធានមន្ទីរ អង្គភាព ស្ថាប័ន នានាក្នុងខេត្តបាត់ដំបង ។
ជារួម រយៈពេល មួយខែនេះ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងខេត្ត និងនៅតាមតំបន់ព្រំដែន មានស្ថិរភាពល្អប្រសើរ ។ ក្នុងខែនេះដែរ បទល្មើសព្រហ្មទណ្ឌ មានការកើនឡើង បើប្រៀបធៀប នឹងខែមុន ។ យុទ្ឌនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលជាប្រភពនៃការករកើតបទល្មើស ត្រូវបានដំណើរការយ៉ាងសកម្មនៅគ្រប់មូលដ្ឋាន ដោយថើរទន្ទឹមនឹងការបន្តជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង ៩ ចំនុច ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ប្រធានគណៈបញ្ជាការេកភាពរដ្ឋបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ណែនាំដល់រដ្ឋបាលក្រុង ស្រុក ជាពិសេសរដ្ឋបាល ក្រុងបាត់ដំបង ត្រូវបន្តរៀបចំសណ្តាប់ធ្នាប់ និងបន្តជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅតាមគល់ស្ពាននានាក្នុងក្រុង និងធ្វើការរឹតបន្ទឹងច្បាប់ផាកពិន័យ ការចោលសំរាមនៅទីសាធារណៈ ជាប្រចាំ ដើម្បីធ្វើការផ្ទាស់ប្តូរឥរិយាបថ ក្នុងការចូលរួមស្រលាញ់បរិស្ថានផងដែរ ។ ម្យ៉ាងទៀត សូមរដ្ឋបាលក្រុង ស្រុក និងជំនាញពាក់ព័ន្ធ សូមពង្រឹង ត្រួតពិនិត្យ និងណែនាំ ការអនុវត្តច្បាប់ ផ្នែក
សំណង់ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៃការសាងសង់ និងទីតាំងសាងសង់ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែម និងក្រើនរំលឹកដល់សមត្ថកិច្ចពាក់ព័ន្ធ ដែលមានប៉ុស្តិ៍ប្រចាំការនៅក្នុងដែននេសាទ
(ទន្លេសាប និងតំបន់អភិរក្ស) ត្រូវធ្វើការទប់ស្កាត់រាល់បទល្មើសនេសាទនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ។
និងបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ អង្គភាពស្ថាប័ន នានាទាំងអស់ហើយក៏សូមខិតខំបន្តជាមួយនឹងភារកិច្ចរបស់ខ្លួន ក៏ដូចជាគណៈបញ្ជាការឯកភាពក្រុង ស្រុក ដែលបានសហការជាមួយសមត្ថកិច្ចជំនាញ ក្នុងការបង្ក្រាប ទប់ស្កាត់បានទាន់ពេលបានមួយចំនួន ប៉ុន្តែនៅតែមិនទាន់អស់ ។ ដូច្នេះសូមបន្ត ជម្រុញ ពង្រឹង សុវត្ថិភាពគោលនយោបាយភូមិ ឃុំ មានសុវត្ថីភាព ៩ ចំនុចនេះ ដែលជាកម្មវិធីមួយល្អបំផុត ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីឲ្យយើងទាំងអស់គ្នាអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយ ទៅតាមភូមិសាស្ត្រនិមួយៗ ឲ្យបានកាន់តែល្អប្រសើរថែមទៀត ។ ម្យ៉ាងវិញទៀតសូមសមត្ថកិច្ច ជួយសម្រួលចរាចរណ៍នាពេលល្ងាច ដើម្បីកុំឲ្យកកស្ទះ និងនៅតាមអាហារដ្ឋាន នានាក្នុងក្រុង សំចតយានយន្ត មានភាពអនាធិបតេយ្យ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ ធ្វើឲ្យកកស្ទះចរាចរ សូមអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ជួយរៀបចំសណ្តាប់ធ្នាប់ សាធារណៈ ឡើងវិញ ។ករុណា

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ