ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
បែកធ្លាយរឿង លោក ថុង គុន្ធវីរ: មន្រ្ដីការិយាល័យសេដ្នកិច្ចខេត្តកំពងធំប្រើកាំភ្លើងក្រៅអង្គភាពបាញបោះសេរីផ្អើលពលរដ្ននៅក្រុងស្ទឹងសែនទាំងកណ្ដាលអាធ្រាត
Mon,30 December 2019 (Time 09:33 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 180នាក់)

កំពង់ធំ= មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ននិងមន្រ្ដីរាជការក្នុងក្រុងស្ទឹងសែនថា មាននគរបាលម្នាក់ឈ្មោះ ថុង គុន្ធវីរ: ជាមន្រ្ដីការិយាល័យសេដ្នកិច្ចខេត្ត បានដកកាំភ្លើងខ្លីម៉ាកK54 ចេញពីក្រោមកែបម៉ូតូម៉ាក ស្មាស ហើយបាញបោះសេរីចំនួន២គ្រាប់នៅលើស្ពានត្បូងចាម បន្ទាប់ពីបានស៊ីផឹកច្រៀងរាំលេងយ៉ាងសប្បាយក្នុងក្លឹបមួយកន្លែងដែលនៅក្បែរនោះ ការបាញបោះនេះដោយសារ មានការឈ្លោះប្រកែកគ្នាជាមួយមិត្តភក្កិ ធ្វើអោយប្រជាពលរដ្នដែលនៅក្បែរនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីយប់រំលងអាធ្រាត ថ្ងៃសៅរ៍ ទី២១ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសេចក្ដីរាយការណ៍នោះបានអោយដឹងថា បន្ទាប់ពីផ្ទុះអាវុធរួចមកក៏មានកម្លាំងនគរបាលក្រុងស្ទឹងសែនជាច្រើននាក់បានដេញតាម តែមិនទាន់រហូតបានរយះពេល៣ថ្ងៃ លោក ថុង គុន្ធវីរ: បានសារភាពថា លោកបានបាញបោះ ចំនួន ២គ្រាប់នៅលើស្ពានត្បូងចាម ! សេចក្ដីរាយការណ៍បន្ដថា កាំភ្លើងដែលបាញបោះនោះមិនមាននៅក្នុងអង្គភាពនោះទេ រហូតមកដល់ពេលនេះ១សប្ដាហ៍ហើយ ទាំងមេទាំងកូនត្រូវរូវគ្នាខំប្រឹងលាក់រឿងដ៏រំជើមរំជួលនេះយ៉ាងស្ងាត់ឈឹង។
ជុំវិញរឿងនេះដែរអ្នកសារព័ត៏មាន យើងមិនទានអាចសុំការសម្ភាសពីលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំបានទេ នៅព្រឹកថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១៩នេះ ដោយលោកថា កំពុងស្ថិតនៅក្នុងកម្មវិធីបុណ្យនៅវត្តកំពង់ធំ។ មហារជនរងចាំមើល លោកស្នងការនគរបាលខេត្តកំពង់ធំមានចំណាត់ការយ៉ាងណាចំពោះមន្រ្ដីក្រោមក្លៀករបស់ខ្លួន ដែលបានបាញបោះសេរីបែបនេះ ? ខណះពេលដែលគេទទឹងចាំមើលចំណាត់កាតនេះក៏មានមតិពលរដ្ននិងមន្រ្ដីរាជការខ្លះលើកឡើងថា នេះចំលើមន្រ្ដីនគរបាលកូនចៅរបស់ខ្លួនទើបស្ងាត់ឈឹងមិនលិចលឺពីចំណាត់ការអ្វីទាល់តែសោះ ! តែបើសិនចំលើប្រជាពលរដ្នវិញ ម្លេះសមចាប់គេវៃខ្នោះដៃ បញ្ចូនទៅសាលាដំបូង ចាត់ការបញ្ចូនពន្ធនាគាជាមិនខាន ។
ជុំវិញ ការរឹះគន់នេះក៏មានមន្រ្ដីជាន់ខ្ពស់ច្រើននាក់នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានអោយដឹងថា លោក ថុង គុន្ធវីរ: នេះជាមនុស្ស ឆ្កែកន្ទុយខ្វៀន និយាយមិនស្ដាប់ ថាមិនតាម ទៅកន្លែងណាបង្ករឿងកន្លែងនោះ មិនមែនតែលើកនេះទេ កាលលើកមុន៣ទៅ៤ដងហើយដែលបាញបោះសេរីបែបនេះ ហើយមិនគួរណាលោក អ៊ុក កុសល ស្នងការខេត្តកំពង់ធំទុកមនុស្សបែបនេះប្រើនោះទេ។
ប្រសិនបើ លោក នេត សាវឿន អគ្គស្នងការនគបាលជាតិ ជ្រាបរឿងនេះ តើលោកមានចំណាត់ការយ៉ាងណាបើមន្រ្ដីនគរបាលថ្នាក់ក្រោមដែលធ្វើរបៀបនេះ? គួរបញ្ជាក់ផងដែរថា នៅជុំវិញបញ្ហារឿងខាងលើនេះ លោកអិតសុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បាទបញ្ជា ឱ្យកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ធំស៊ើបអង្គេតនិងតាមស្វែងរកចាប់ខ្លួនជនដែលបាញ់បោះ ដោយសេរីរូបនេះមកផ្ដន្ទាទោសតាមច្បាប់ ផងដែរ បើតាមសេចក្តីរាយការណ៍ពីប្រភពព័ត៌មានបន្ថែមមកទៀតនោះ គឺថា លោក ថុងសុគន្ធវីរៈនេះ កំពុងតែ ពួនសំងំលាក់ខ្លួន នៅក្នុង ស្នងការនគរបាលខេត្តកំពង់ធំ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ