ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាស៊ីបូព៌ា
ខេត្តបាត់ដំបង ៖ មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាស៊ីបូព៌ា ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E0318 បានបុកគ្នាជាមួយគោយន្តកន្ត្រៃដឹកអុស បណ្តាលឲ្យអ្នកបើកបររថយន្តក្រុងរងរបួសធ្ងន់។
ដោយយ៉ោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែៗនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តក្រុងដឹកអ្នកដំណើរ បើកបរក្នុងល្បឿនលឿន ទិសដៅពីភ្នំពេញមកបាត់ដំបង លុះមកដល់ចំណុចកើតហេតុ ទំនងអ្នកបើកបរងោកមួយភាំង ក៏ជ្រុលទៅបុកគោយន្តកន្ត្រៃដឹកអុសពីក្រោយក្នុងទិសដៅស្របគ្នាពេញទំហឹង បណ្តាលឲ្យគោយន្តធ្លាកទៅម្ខាងផ្លូវចំណែករថយន្តក្រុងដឹកអ្នកដំណើរក៏បានធ្លាក់ចូលស្រែផងដែរ បណ្តាលឲ្យអ្នកបើកបរគាបជាប់ក្នុងកាប៊ីនរថយន្តរងរបួសបាក់ជើង និងអ្នករួមដំណើរម្នាក់អង្គុយក្បែរស្លាប់ ព្រមទាំងអ្នកដំណើរជាច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា០៦និង០០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្បែរស្ពានអូរសណ្តាស់ ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកសាកសពកំពុងគាស់ចេញពីរថយន្ត ដើម្បីយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកខេត្ត រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕(ករុណា)